khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨៦គ្រួសារ រស់នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម លី សារី អភិបាលរងខេត្ត និងលោអភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៨៦គ្រួសារ រស់នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ បានជូនអំណោយជាគ្រឿងឧបភោក បរិភោគ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរ។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍រួច ឯកឧត្តម បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយមិនគិតពីការនឿយហត់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព និងបានដោះស្រាយបញ្ហាបន្ទាន់នានា ចំពោះមុខទាន់ពេលវេលា។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅតាមទួលសុវត្ថិភាពក៏ដូចនៅតាមមូលដ្ឋាន សូមចូលរួមធ្វើអនាម័យឱ្យបានស្អាតគ្រប់គ្នា ដោយត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បី ចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ